|
|
Cambodian Under-17 national team បានប្រកួតចាញ់ក្រុមភ្ញៀវហ្វីលីពីន ដោយលទ្ធផល 2-0 នៅប្រកួតចុងក្រោយក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់ AFC U17 Asian Cup 2025 នឹងអស់ឱកាសដើម្បីអ៊ុតក្រុមលេខ2 ល្អ ក្រោយប្រកួត4 គឺឈ្នះ2 ចាញ់2។
ការពិតណាស់ការប្រកួតទល់នឹងក្រុម U17 ហ្វីលីពីន កាលពីម្សិលមិញនេះ ជាកី្ដសង្ឃឹមចុងក្រោយរបស់ក្រុម U17 កម្ពុជា ក្រុងការប្រជែងយកដំណែងក្រុមលេង 2 ល្អ ទាំង 10 ពូល ប៉ុន្តែគ្រប់ យ៉ាងត្រូវបានបញ្ចប់ខណៈក្រុមគោព្រៃកម្ពុជា បានចាញ់ក្រុមភ្ញៀវហ្វីលីពីន ដោយលទ្ធផល 2-0 ។
យ៉ាងណាមិញក្រោយចប់ការប្រកួតលោក Koji Gyotoku គ្រូបង្វឹក U17 កម្ពុជា បាននិយាយអំពីការចាញ់របស់កម្ពុជាថា កីឡាករកម្ពុជាមានភាពនឿយហត់យ៉ាងខ្លាំងនៅក្នុងការប្រកួតនេះ ដោយបានសម្រាកតែ1ថ្ងៃ ព្រោះកីឡាករទាំងអស់បានប្រើប្រាស់កម្លាំងរបស់ពួកគេស្ទើរតែអស់ពីខ្លួនតែម្ដងពេលប្រកួតជាមួយអាហ្គានីស្ថាន ហើយសម្រាប់ការប្រកួតនេះយើងមានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំង ហើយយើងអារម្មណ៍មិនខុសពីអ្នកគាំទ្រកម្ពុជា ដែរ ។យ៉ាងណាក៏ដោយយើងបានប្រឹងប្រែងអស់ពីលទ្ធភាពហើយ។
PREMIER LEAGUE CRYSTAL PALACE VS NOTTINGHAM ...
ខ្សែប្រយុទ្ធ Harry Kane របស់ក្លឹប Bayern Munich បានឈ្នះពានរង្វាន់ផ្លូវការលើកដំបូងក្នុងអាជីពរបស់គាត់។...
Fichajes រាយការណ៍ថា Marco Asensio អាចត្រូវបានកំណត់សម្រាប់ការផ្លាស់ប្តូរទៅកាន់ Serie A នៅរដូវក្តៅនេះ ដោយ Inter Milan បង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកីឡាករអន្តរជាតិអេស្ប៉ាញ។ ខ្សែបម្រើប្រយុទ្ធដែលបច្ចុប្បន្នកំពុងខ្ចីជើងនៅក្លឹប Aston Villa ពី Paris Saint-Germain ត្រូវបានគេរាយការណ៍ថាមិនស្ថិតក្នុងគម្រោងរបស់ក្លឹបបារាំងសម្រាប់រដូវកាលក្រោយនោះទេ។...