|
|
អតីតអ្នកចាត់ការទូទៅរបស់ Chelsea លោក Frank Lampard បានដឹកនាំប្រកួតដំបូងអោយក្លឹបស្ករគ្រាប់ Everton បន្ទាប់ពីកាន់តំណែងថ្មីៗ យកឈ្នះលើ Brentford ដោយលទ្ធផល ៤-១ កាលពីយប់មិញ ។ វាជាការចាប់ផ្តើមដ៏ល្អរបស់អ្នកចាត់ការរូបនេះ តែទោះជាយ៉ាងណាដំណើរផ្លូវនៅវែងឆ្ងាយទៀត សម្រាប់អ្នកចាត់ការរូបនេះ ។
គួរបញ្ជាក់ថាកាលពីយប់មិញ Everton នាំមុខ ២-០ មុនរហូតដល់នាទី៥៤ Brentford វាយបកបាន ១គ្រាប់មកវិញដោយបាល់ប៉េណាល់ទី ។ បន្ទាប់មក Everton រកបាន ២គ្រាប់បន្ថែមទៀតធ្វើអោយ បញ្ចប់លទ្ធផល ទម្លាក់ Brentford ចេញពី FA Cup ៕
ប្រភព : Marca
PREMIER LEAGUE CRYSTAL PALACE VS NOTTINGHAM ...
ខ្សែប្រយុទ្ធ Harry Kane របស់ក្លឹប Bayern Munich បានឈ្នះពានរង្វាន់ផ្លូវការលើកដំបូងក្នុងអាជីពរបស់គាត់។...
Fichajes រាយការណ៍ថា Marco Asensio អាចត្រូវបានកំណត់សម្រាប់ការផ្លាស់ប្តូរទៅកាន់ Serie A នៅរដូវក្តៅនេះ ដោយ Inter Milan បង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកីឡាករអន្តរជាតិអេស្ប៉ាញ។ ខ្សែបម្រើប្រយុទ្ធដែលបច្ចុប្បន្នកំពុងខ្ចីជើងនៅក្លឹប Aston Villa ពី Paris Saint-Germain ត្រូវបានគេរាយការណ៍ថាមិនស្ថិតក្នុងគម្រោងរបស់ក្លឹបបារាំងសម្រាប់រដូវកាលក្រោយនោះទេ។...