|
|
ក្លឹបបិសាចក្រហម Manchester United កាន់តែខិតជិតក្នុងការបន្តកុងត្រាថ្មីជាមួយតារាឆ្នើមសញ្ជាតិព័រទុយកាល់ Bruno Fernandes នារដូវក្តៅខាងមុខ ។ Manutd បានបើកការចចារជាមួយភ្នាក់ងារ Bruno តាំងពីសប្តាហ៍មុនមកម្ល៉េះទាក់ទងនិងការបន្តកុងត្រាថ្មី ។ ពេលនេះការចចារបានឈានដល់កិច្ចព្រមព្រៀងចុងក្រោយហើយរវាងភាគីទាំងសងខាង ។
គេរំពឹងថាកិច្ចចចារនិងសម្រេចនៅប៉ុន្មានសប្តាហ៏ខាងមុខ ស្របពេលដែល Bruno ក៏សប្បាយចិត្តនិងការស្នាក់នៅបន្តដែរ ។ គួរបញ្ជាក់ផងដែរថាថ្នាក់លើបិសាចក្រហម Manchester United ពេញចិត្តនិងសមត្ថភាពរបស់ខ្សែបម្រើរូបនេះ ហើយក៏ចង់អោយគេក្លាយជាកីឡាករឆ្នើមក្នុងក្រុមផងដែរ ៕
ប្រភព ៖ Fabrizio Romano
PREMIER LEAGUE CRYSTAL PALACE VS NOTTINGHAM ...
ខ្សែប្រយុទ្ធ Harry Kane របស់ក្លឹប Bayern Munich បានឈ្នះពានរង្វាន់ផ្លូវការលើកដំបូងក្នុងអាជីពរបស់គាត់។...
Fichajes រាយការណ៍ថា Marco Asensio អាចត្រូវបានកំណត់សម្រាប់ការផ្លាស់ប្តូរទៅកាន់ Serie A នៅរដូវក្តៅនេះ ដោយ Inter Milan បង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកីឡាករអន្តរជាតិអេស្ប៉ាញ។ ខ្សែបម្រើប្រយុទ្ធដែលបច្ចុប្បន្នកំពុងខ្ចីជើងនៅក្លឹប Aston Villa ពី Paris Saint-Germain ត្រូវបានគេរាយការណ៍ថាមិនស្ថិតក្នុងគម្រោងរបស់ក្លឹបបារាំងសម្រាប់រដូវកាលក្រោយនោះទេ។...