|
|
ការប្រកួតដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង នឹងចាប់ផ្ដើមក្នុងពេលដ៏ខ្លីខាងមុខពោលគឺនៅអំឡុងខែតុលា ឆ្នាំ2024 ដោយមានក្រុមរហូតជាង30ក្រុមចូលរួម។
ខុសប្លែកពីរដូវកាលទី1និងទី2 ដែលតម្រូវឲ្យក្រុមឈុត B ប៉ុណ្ណោះធ្វើការប្រកួតប្រជែងដណ្ដើមពាន។ ដោយឡែករដូវកាលទី៣នេះ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានអនុញ្ញាតឲ្យក្រុមចូលរួមទាំងអស់អាចនាំចូលកីឡាករជម្រើសជាតិកម្ពុជា2រូប និងកីឡាករបទេសមួយរូប ដើម្បីជួយក្រុម។
ការផ្លាស់ប្ដូរនេះត្រូវលោកបណ្ឌិត អាំង សិរីពិសិដ្ឋ រួមទាំងកីឡាគ្រូបង្វឹក ជឿជាត់ថានឹងធ្វើឲ្យការប្រកួតកាន់តែមានភាពទាក់ទាញ ល្អមើល ជក់ចិត្ត និងស្វិតស្វាញបន្ថែមទៀត។
គួរបញ្ជាក់ថា ជើងឯកពានរង្វាន់សម្ដេចក្រឡាហោម ស ខង រដូវកាលទី2ឆ្នាំ2023 បានលើក្រុមបាល់ទះក្រសួងមហាផ្ទៃ B ក្រោយយកឈ្នះក្រុមបាល់ទះស្នងការនគរបាលរាជធានីភ្នំពេញ ៣ សិតទល់ 1 (16-25) (25-23) (25-20) (25-20) នៅវគ្គផ្ដាច់ព្រ័ត្រអមជាមួយប្រាក់រង្វាន់ 50លានរៀល ខណ:ជើងឯករងបាន 20លានរៀល។ ដោយឡែកលេខ៣បានលើក្លឹបបាល់ទះអង្គរក្ស B បាន12លានរៀល ក្រោយឈ្នះស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ 3 សិតទល់ 1។
PREMIER LEAGUE CRYSTAL PALACE VS NOTTINGHAM ...
ខ្សែប្រយុទ្ធ Harry Kane របស់ក្លឹប Bayern Munich បានឈ្នះពានរង្វាន់ផ្លូវការលើកដំបូងក្នុងអាជីពរបស់គាត់។...
Fichajes រាយការណ៍ថា Marco Asensio អាចត្រូវបានកំណត់សម្រាប់ការផ្លាស់ប្តូរទៅកាន់ Serie A នៅរដូវក្តៅនេះ ដោយ Inter Milan បង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកីឡាករអន្តរជាតិអេស្ប៉ាញ។ ខ្សែបម្រើប្រយុទ្ធដែលបច្ចុប្បន្នកំពុងខ្ចីជើងនៅក្លឹប Aston Villa ពី Paris Saint-Germain ត្រូវបានគេរាយការណ៍ថាមិនស្ថិតក្នុងគម្រោងរបស់ក្លឹបបារាំងសម្រាប់រដូវកាលក្រោយនោះទេ។...