|
|
គ្រូជម្រើសជាតិអាហ្សង់ទីន លោក Lionel Scaloni បានផ្តល់បទសម្ភាសន៏ជាមួយអ្នកកាសែតកាលពីថ្ងៃពុធ ទាក់ទងមូលហេតុដែលមិនដាក់ កំពូលខ្សែប្រយុទ្ធ Lionel Messi ចូលក្នុងប្រកួត World Cup វគ្គជម្រុះលើកនេះគឺថា ដោយសារតែលោក ចង់ឲ្យគេមានពេលសម្រាក ក្រោយទើបតែជាពីជំងឺកូវីដ-១៩។
លោកបានបញ្ជាក់យ៉ាងច្បាស់ថា៖" យើងពិតជាចង់ឲ្យ Messi នៅជាពួកយើងមកជួយយើងពិតមែន ក៏ប៉ុន្តែគេត្រូវការពេលសម្រាក ព្រោះកូវីដហ្នឹងបានធ្វើទុក្ខគេណាស់ ទើបខ្ញុំសម្រេចចិត្តមិនកោះហៅគេ"។
គួរបញ្ជាក់ថា Messi និងមិនមានវត្តមានពេលប៉ះ ឈីលី នៅថ្ងៃស្អែកនេះទេ និងប្រកួតនឹងក្រុមជម្រើសជាតិកូឡុំប៊ី នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខ (ម៉ោងកម្ពុជា)៕
ប្រភព : Sky Sports
PREMIER LEAGUE CRYSTAL PALACE VS NOTTINGHAM ...
ខ្សែប្រយុទ្ធ Harry Kane របស់ក្លឹប Bayern Munich បានឈ្នះពានរង្វាន់ផ្លូវការលើកដំបូងក្នុងអាជីពរបស់គាត់។...
Fichajes រាយការណ៍ថា Marco Asensio អាចត្រូវបានកំណត់សម្រាប់ការផ្លាស់ប្តូរទៅកាន់ Serie A នៅរដូវក្តៅនេះ ដោយ Inter Milan បង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកីឡាករអន្តរជាតិអេស្ប៉ាញ។ ខ្សែបម្រើប្រយុទ្ធដែលបច្ចុប្បន្នកំពុងខ្ចីជើងនៅក្លឹប Aston Villa ពី Paris Saint-Germain ត្រូវបានគេរាយការណ៍ថាមិនស្ថិតក្នុងគម្រោងរបស់ក្លឹបបារាំងសម្រាប់រដូវកាលក្រោយនោះទេ។...