|
|
កីឡាករនៅ Premier League មិនតម្រូវឲ្យលុតជង្គង់រៀងរាល់មុនពេលប្រកួតទៀតទេចាប់រដូវកាលឆ្នាំ២០២២/២៣ តទៅ។ កន្លងទៅចាប់ពីខែមិថុនា ឆ្នាំ២០២០ រហូតមក កីឡាករ PL តម្រូវឲ្យលុតជង្គង់រៀងរាល់មុនពេលប្រកួតគឺ ដើម្បីបង្ហាញពីការចូលរួមគាំទ្រយុទ្ធនាការ Black Live Matter ដែលជាយុទ្ធនាការលើកកម្ពស់ការលុបបំបាត់ការរើសអើងពណ៌សម្បុរ និងការរើសអើងនានា។
គួរបញ្ជាក់ថាចាប់ពីរដូវកាលថ្មីតទៅនេះ កីឡាករ PL នឹងលុតជង្គង់នៅក្នុងពេលប្រកួតសំខាន់ៗមួយចំនួនប៉ុណ្ណោះដូចជាប្រកួតនៅខែតុលា មីនា ក្នុងពេល Boxing Day, ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃ PL, FA Cup និង League Cup ៕
ប្រភព ៖ Sky Sport
PREMIER LEAGUE CRYSTAL PALACE VS NOTTINGHAM ...
ខ្សែប្រយុទ្ធ Harry Kane របស់ក្លឹប Bayern Munich បានឈ្នះពានរង្វាន់ផ្លូវការលើកដំបូងក្នុងអាជីពរបស់គាត់។...
Fichajes រាយការណ៍ថា Marco Asensio អាចត្រូវបានកំណត់សម្រាប់ការផ្លាស់ប្តូរទៅកាន់ Serie A នៅរដូវក្តៅនេះ ដោយ Inter Milan បង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកីឡាករអន្តរជាតិអេស្ប៉ាញ។ ខ្សែបម្រើប្រយុទ្ធដែលបច្ចុប្បន្នកំពុងខ្ចីជើងនៅក្លឹប Aston Villa ពី Paris Saint-Germain ត្រូវបានគេរាយការណ៍ថាមិនស្ថិតក្នុងគម្រោងរបស់ក្លឹបបារាំងសម្រាប់រដូវកាលក្រោយនោះទេ។...