|
|
អបអរសាទរដល់!!! ក្លឹបសេ្តចស Real Madrid បានឡើងទៅវគ្គបន្តក្នុងពានរង្វាន់ Copa del Rey បន្ទាប់ពីបានយកឈ្នះក្រុម Elche យ៉ាងប្រផឹតប្រផើយក្នុងលទ្ធផល ២-១ នៅម៉ោងបន្ថែម១៥ នាទីពីរដង ។ គួរបញ្ជាក់ថា Real Madrid សល់បានត្រឹម១០នាក់តែប៉ុណ្ណោះខណះនៅនាទី ១០២ ខ្សែរការពារចាស់វស្សារសញ្ជាតិប្រេស៊ីល Marcelo បានបង្កើតកំហុសដែលធ្វើអោយគេបានកាតក្រហមបណ្តេញចេញពីទីលាន។
ក្លឹប Elche បានធ្វើការនាំមុខនៅនាទី ១០៣ តែបានត្រឹមតែ៥នាទីប៉ុណ្ណោះក្លឹបស្តេចស Real Madrid បានធ្វើការវាយបកតាមស្មើរដោយខ្សែរបម្រើប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Isco នៅនាទី១០៨ និងគ្រាប់បាល់យកឈ្នះដោយខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្សិក Eden Hazard នៅនាទី១១៥។ ជ័យជំនះកាលពីយប់មិញធ្វើអោយក្លឹបស្តេចសឡើងដល់វគ្គ ៨ក្រុមចុងក្រោយក្នុងពានរង្វាន់ Copa del Rey៕
ប្រភព: Sky Sports
PREMIER LEAGUE CRYSTAL PALACE VS NOTTINGHAM ...
ខ្សែប្រយុទ្ធ Harry Kane របស់ក្លឹប Bayern Munich បានឈ្នះពានរង្វាន់ផ្លូវការលើកដំបូងក្នុងអាជីពរបស់គាត់។...
Fichajes រាយការណ៍ថា Marco Asensio អាចត្រូវបានកំណត់សម្រាប់ការផ្លាស់ប្តូរទៅកាន់ Serie A នៅរដូវក្តៅនេះ ដោយ Inter Milan បង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកីឡាករអន្តរជាតិអេស្ប៉ាញ។ ខ្សែបម្រើប្រយុទ្ធដែលបច្ចុប្បន្នកំពុងខ្ចីជើងនៅក្លឹប Aston Villa ពី Paris Saint-Germain ត្រូវបានគេរាយការណ៍ថាមិនស្ថិតក្នុងគម្រោងរបស់ក្លឹបបារាំងសម្រាប់រដូវកាលក្រោយនោះទេ។...