|
|
ក្លឹបអ្នកមានបារាំង Paris Saint-Germain គ្រោងនិងលៃលកលក់កីឡាករម្នាក់ចេញ បន្ទាប់ពីធ្លាក់ចេញពីពានរង្វាន់ UEFA Champions League ត្រឹមវគ្គ 16ក្រុមក្រោមថ្វីជើង Real Madrid ។
ប្រធានក្លឹប PSG លោក Nasser Al-Khelaifi បាននឹងកំពុងចង់លក់ចេញ នៅតារាឆ្នើម Neymar Jr នៅទីផ្សារដោះដូររដូវក្តៅខាងមុខ
ក្រោយពីគេហាក់មិនបានបង្ហាញទម្រង់លេងគួរអោយកត់សម្គាល់សោះ ។ ហេតុផលទៀតគឺដើម្បីសម្រួលបន្ទុកចំណាយលើគោលដៅ ចរចាថ្លៃពលកម្មថ្មី សម្រាប់បន្តជើង Kylian Mbappe ឬបន្ថែមការនាំយកអ្នកថ្មីផ្សេងទៀតមកជំនួស ។
បើយើងក្រឡេកមើលស្ថិតិរបស់ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះទើបតែរកបាន 4 គ្រាប់និង Assist 5 លើកប៉ុណ្ណោះ នៅការបង្ហាញខ្លួន 19 ប្រកួត ។ ទោះជាយ៉ាងណាក្តី កុងត្រារបស់កីឡាកររូបនេះមានសុពលភាពរហូតដល់រដូវក្តៅ 2025 ឯណោះ ៕
ប្រភព : Metro
PREMIER LEAGUE CRYSTAL PALACE VS NOTTINGHAM ...
ខ្សែប្រយុទ្ធ Harry Kane របស់ក្លឹប Bayern Munich បានឈ្នះពានរង្វាន់ផ្លូវការលើកដំបូងក្នុងអាជីពរបស់គាត់។...
Fichajes រាយការណ៍ថា Marco Asensio អាចត្រូវបានកំណត់សម្រាប់ការផ្លាស់ប្តូរទៅកាន់ Serie A នៅរដូវក្តៅនេះ ដោយ Inter Milan បង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកីឡាករអន្តរជាតិអេស្ប៉ាញ។ ខ្សែបម្រើប្រយុទ្ធដែលបច្ចុប្បន្នកំពុងខ្ចីជើងនៅក្លឹប Aston Villa ពី Paris Saint-Germain ត្រូវបានគេរាយការណ៍ថាមិនស្ថិតក្នុងគម្រោងរបស់ក្លឹបបារាំងសម្រាប់រដូវកាលក្រោយនោះទេ។...