|
|
Aurelien Tchouameni បានរងរបួសពេលប៉ះ Bayern ក្នុងការប្រកួតជើងទី2 វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League កាលពីថ្ងៃពុធ។
Real Madrid បានផ្តល់ការអាប់ដេតមួយថា បន្ទាប់ពីការធ្វើតេស្តបានធ្វើឡើងនៅថ្ងៃនេះ គាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានរបួសជើងឆ្វេងរបស់គាត់។
របាយការណ៍វេជ្ជសាស្ត្ររបស់ក្លឹបមិននិយាយអ្វីអំពីកាលបរិច្ឆេទនៃការជាសះស្បើយរបស់ខ្សែបម្រើរូបនេះទេ។
កាសែត Athletic Cope និង El Chiringuito សុទ្ធតែរាយការណ៍ថាកីឡាករសញ្ជាតិបារាំងរូបនេះមានការសង្ស័យសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ។ ក្រុម Whites នឹងត្រូវជួប Dortmund នៅ Wembley នៅថ្ងៃទី 1 ខែមិថុនា។
L'Equipe បន្ថែមថា Tchoaumeni បាននឹងកំពុងលេងដោយការឈឺចាប់អស់រយៈពេលពីរបីសប្តាហ៍កន្លងមកនេះ។ វាបានក្លាយជាច្រើនពេកនៅក្នុងការប្រកួតរបស់ Bayern ហើយគាត់ត្រូវាបានប្ដូរចេញ។
PREMIER LEAGUE CRYSTAL PALACE VS NOTTINGHAM ...
ខ្សែប្រយុទ្ធ Harry Kane របស់ក្លឹប Bayern Munich បានឈ្នះពានរង្វាន់ផ្លូវការលើកដំបូងក្នុងអាជីពរបស់គាត់។...
Fichajes រាយការណ៍ថា Marco Asensio អាចត្រូវបានកំណត់សម្រាប់ការផ្លាស់ប្តូរទៅកាន់ Serie A នៅរដូវក្តៅនេះ ដោយ Inter Milan បង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកីឡាករអន្តរជាតិអេស្ប៉ាញ។ ខ្សែបម្រើប្រយុទ្ធដែលបច្ចុប្បន្នកំពុងខ្ចីជើងនៅក្លឹប Aston Villa ពី Paris Saint-Germain ត្រូវបានគេរាយការណ៍ថាមិនស្ថិតក្នុងគម្រោងរបស់ក្លឹបបារាំងសម្រាប់រដូវកាលក្រោយនោះទេ។...