|
|
ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar នឹងត្រូវឡើងតុលាការនៅថ្ងៃទី១៧ខែតុលាឆ្នាំ២០២២ខាងមុខ នៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញដើម្បីតតាំងក្ដីទាក់ទងនឹងរឿងគេចពន្ធនៅពេលផ្លាស់ពីក្លឹប Santos ទៅកាន់ក្លឹប Barcelona កាលពីឆ្នាំ២០១៣ ។
គួរបញ្ជាក់ថារឿងរ៉ាវនេះបានកើតឡើងជាច្រើនឆ្នាំមកហើយ ដោយអាជ្ញាធរពន្ធដារប្រទេសអេស្ប៉ាញ បានធ្វើតាមបណ្ដឹងរបស់ក្រុមហ៊ុន DIS ដែលជាក្រុមហ៊ុនរក្សាសិទ្ធ៤០% លើ Neymar កាលគេលេងនៅក្លឹប Santos ដោយក្រុមហ៊ុននេះបានចោទប្រកាន់ Neymar ក្រុមគ្រួសាររបស់គេ និងលោក Sandro Rosell ព្រមទាំងអតីតប្រធានក្លឹប Barcelona លោក Josep Maria Bartomeu ដោយចោទថាពួកគេបានរួមគ្នាបន្លំថ្លៃដោះដូរកីឡាករនេះ មិនចង់បង់ថ្លៃពេញឲ្យក្រុមហ៊ុនរបស់គេ ដែលធ្វើឲ្យទីផ្សារកីឡាករមានភាពមិនប្រក្រតី។
សម្រាប់ទំហំទឹកប្រាក់ដែលគេចពន្ធនោះប្រមាណជា ៨.៤លានដុល្លារ ដែលអាចឲ្យអាជ្ញាធរពន្ធដារអាចនឹងដាក់ទោសក្នុងពន្ធនាគារ ២ឆ្នាំ និងពិន័យជាប្រាក់ប្រមាណ ១០លានដុល្លារ។ ទោះជាយ៉ាងណាចំពោះក្រុមហ៊ុន DIS វិញបានសុំឲ្យដាក់ទោស Neymar រហូតដល់៥ឆ្នាំ និងសងជំងឺចិត្តក្រុមហ៊ុនគេរហូតទៅដល់ប្រមាណ ១៥០លានដុល្លារ៕
ប្រភព៖ Marca
PREMIER LEAGUE CRYSTAL PALACE VS NOTTINGHAM ...
ខ្សែប្រយុទ្ធ Harry Kane របស់ក្លឹប Bayern Munich បានឈ្នះពានរង្វាន់ផ្លូវការលើកដំបូងក្នុងអាជីពរបស់គាត់។...
Fichajes រាយការណ៍ថា Marco Asensio អាចត្រូវបានកំណត់សម្រាប់ការផ្លាស់ប្តូរទៅកាន់ Serie A នៅរដូវក្តៅនេះ ដោយ Inter Milan បង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកីឡាករអន្តរជាតិអេស្ប៉ាញ។ ខ្សែបម្រើប្រយុទ្ធដែលបច្ចុប្បន្នកំពុងខ្ចីជើងនៅក្លឹប Aston Villa ពី Paris Saint-Germain ត្រូវបានគេរាយការណ៍ថាមិនស្ថិតក្នុងគម្រោងរបស់ក្លឹបបារាំងសម្រាប់រដូវកាលក្រោយនោះទេ។...