|
|
ក្លឹបបិសាចក្រហម Manchester United លុតក្រុមហង្សក្រហម Liverpool ដោយលទ្ធផល ៤-០ ក្នុងប្រកួតមិត្តភាព Pre Season លើទីលាន Rajamangala ប្រទេសនៅយប់នេះ។
នៅក្នុងតង់នេះ ក្លឹបទាំងពីរមានការប្រទាញប្រទង់គ្នាយ៉ាងណា Man Utd បាននាំមុខដោយមានឱកាសស៊ុតចូលរហូតទៅដល់៣គ្រាប់ គ្រាប់ទី១ដោយខ្សែប្រយុទ្ធ Jadon Sancho នៅនាទីទី១២ គ្រាប់ទី២ ដោយខ្សែបម្រើ Fred នៅនាទីទី៣០ និងគ្រាប់ទី៣ ខ្សែប្រយុទ្ធ Anthony Martial នៅនាទីទី៣៣។ ចូលដល់តង់ទី២ កីឡាករ Facundo ស៊ុតបញ្ចូលទីគ្រាប់ទី៤ នៅនាទី 76 ។ គួរបញ្ជាក់ថានេះការប្រកួតលើកដំបូងហើយដែលលោក Erik Ten Hag ដឹកនាំបិសាចក្រហម Man Utd ក្នុងនាមជាអ្នកចាត់ការថ្មី៕
ប្រភព ៖ Sky Sport
PREMIER LEAGUE CRYSTAL PALACE VS NOTTINGHAM ...
ខ្សែប្រយុទ្ធ Harry Kane របស់ក្លឹប Bayern Munich បានឈ្នះពានរង្វាន់ផ្លូវការលើកដំបូងក្នុងអាជីពរបស់គាត់។...
Fichajes រាយការណ៍ថា Marco Asensio អាចត្រូវបានកំណត់សម្រាប់ការផ្លាស់ប្តូរទៅកាន់ Serie A នៅរដូវក្តៅនេះ ដោយ Inter Milan បង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកីឡាករអន្តរជាតិអេស្ប៉ាញ។ ខ្សែបម្រើប្រយុទ្ធដែលបច្ចុប្បន្នកំពុងខ្ចីជើងនៅក្លឹប Aston Villa ពី Paris Saint-Germain ត្រូវបានគេរាយការណ៍ថាមិនស្ថិតក្នុងគម្រោងរបស់ក្លឹបបារាំងសម្រាប់រដូវកាលក្រោយនោះទេ។...