|
|
ក្រុមអ្នកមានបុណ្យ FC Barcelona កំពុងចាប់អារម្មណ៍យ៉ាងខ្លាំងលើខ្សែការពារស្លាបឆ្វេងម្នាក់របស់មាន់ខ្នាយមាស Tottenham Hotspur ។
តាមពិតទៅខ្សែការពារដែលទាក់ចិត្ត Barca បាននោះគឺខ្សែការពារសញ្ជាតិអេស្ប៉ាញ Sergio Reguilón បន្ទាប់ពីគេបានបង្ហាញទម្រង់លេងយ៉ាងល្អនារដូវកាលនេះជាពិសេសក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Antonio Conte ។
ទោះជាយ៉ាងណាក្តីខ្សែការពារអេស្ប៉ាញរូបនេះបានទាក់ចិត្តក្រុមធំៗនៅអឺរ៉ុបជាច្រើនសូម្បីតែអធិរាជស Real Madrid ក៏កំពុងត្រៀមថវិកាប្រមាណជា ៤០លានអឺរ៉ូសម្រាប់ផ្តាច់កុងត្រារូបគេនារដូវក្តៅខាងមុខ ៕
ប្រភព : Fabrizio Romano
PREMIER LEAGUE CRYSTAL PALACE VS NOTTINGHAM ...
ខ្សែប្រយុទ្ធ Harry Kane របស់ក្លឹប Bayern Munich បានឈ្នះពានរង្វាន់ផ្លូវការលើកដំបូងក្នុងអាជីពរបស់គាត់។...
Fichajes រាយការណ៍ថា Marco Asensio អាចត្រូវបានកំណត់សម្រាប់ការផ្លាស់ប្តូរទៅកាន់ Serie A នៅរដូវក្តៅនេះ ដោយ Inter Milan បង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកីឡាករអន្តរជាតិអេស្ប៉ាញ។ ខ្សែបម្រើប្រយុទ្ធដែលបច្ចុប្បន្នកំពុងខ្ចីជើងនៅក្លឹប Aston Villa ពី Paris Saint-Germain ត្រូវបានគេរាយការណ៍ថាមិនស្ថិតក្នុងគម្រោងរបស់ក្លឹបបារាំងសម្រាប់រដូវកាលក្រោយនោះទេ។...